បរទេស៖ មន្ត្រីចារកម្មកំពូលរបស់សហរដ្ឋអាមេរិកនិយាយថា រុស្ស៊ីកំពុងប្រឈមមុខនឹងការលំបាកក្នុងប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំ ដោយសារកង្វះគ្រាប់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទៅ០៥ ឧសភា ២០២៣៕

នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ លោកស្រី Avril Haines បានប្រាប់គណៈកម្មាធិការសេវាប្រដាប់អាវុធព្រឹទ្ធសភាកាលពីថ្ងៃព្រហស្បតិ៍ថា ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅតែបន្តនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែនរវាងកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែន។

លោកស្រី Avril Haines និយាយថា "កងកម្លាំងរុស្ស៊ីបណ្ដើមបានទឹកដីតិចជាងមុន ក្នុងអំឡុងពេលបីខែមុន ខណៈដែលពួកគេហាក់ដូចជាផ្លាស់ប្តូរពីការវាយលុកទៅប្រតិបត្តិការការពារនៅតាមជួរមុខ"។ លោកស្រី បន្ថែមថា "កងកម្លាំងរុស្ស៊ីកំពុងប្រឈមមុខនឹងការខ្វះខាតគ្រាប់រំសេវ"។

គួរបញ្ជាក់ផងដែរថា ការប្រឈមកាន់តែខ្លាំងឡើងសម្រាប់ប្រទេសរុស្ស៊ីក្នុងការរក្សាបាននូវប្រតិបត្តិការវាយលុកតិចតួចបំផុត៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ