បរទេស៖ ស្ត្រីវ័យ ៥១ឆ្នាំម្នាក់ដែលជាក្រុមជ្រើសរើសមន្ត្រីកងទ័ពជើងទឹកអាមេរិក និងជាមេបញ្ជាការក្នុងក្រុម បានក្លាយជារឿងដ៏គួរឱ្យចាប់អារម្មណ៍ក្រោយពីស្ត្រីរូបនេះក្លាយជាស្ត្រីដំបូងបង្អស់ក្នុងការបញ្ជានាវាផ្ទុះយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Edition នៅថ្ងៃទី១៦ មករា ២០២៣។

លោកស្រី Bauernschmidt គឺជាស្ត្រីតែម្នាក់គត់នៅក្នុងក្រុមកងទ័ពអាមេរិក តែម្នាក់គត់ដែលធ្លាប់បញ្ជានាវាផ្ទុកយន្តហោះអាមេរិក ដែលជានាវាចម្បាំងដ៏ធំបំផុត និងមានឥទ្ធិពលបំផុតមួយ។

លោកស្រី Bauernschmidt ធ្លាប់បានបញ្ជានាវា USS Abraham Lincoln ដែលជានាវាផ្ទុកយន្តហោះ Nimitz-class ទម្ងន់៩៧,០០០ តោន និង ១,០៩២ ហ្វីតចំនួន៦០គ្រឿង រួមទាំងយន្តហោះចម្បាំងបំបាំងកាយ F-35C ដែលជាយន្តហោះចម្បាំងទំនើបបំផុតនៅក្នុងអាកាសចរណ៍កងទ័ពជើងទឹក ជាមួយនឹងចំនួនមនុស្សប្រហែល ៥,០០០ នាក់នៅលើនាវា ដែលវាហាក់ដូចជាបញ្ជាទីក្រុងតូចមួយឱ្យមានចលនានៅលើសមុទ្រ។

គួររំលឹកថា ក្នុងខែវិច្ឆិកា ឆ្នាំ ១៩៩៣ ប្រាំមួយខែមុនពេល លោកស្រី Bauernschmidt បញ្ចប់ការសិក្សាពីបណ្ឌិតសភាកងទ័ពជើងទឹក សភាបានអនុម័តច្បាប់អនុញ្ញាតឱ្យស្ត្រី បម្រើនៅលើកប៉ាល់ប្រយុទ្ធរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក។

លើសពីនេះនាងក៏បានរៀនហោះហើរឧទ្ធម្ភាគចក្រ ក្លាយជាគ្រូបង្រៀនហោះហើរ និងបានបម្រើការលើនាវាពិឃាត និងនាវាផ្ទុកយន្តហោះ ហើយនៅទីបំផុតបានបញ្ជាឱ្យក្រុមឧទ្ធម្ភាគចក្រវាយប្រហារ។

ចុងក្រោយនាងក៏បានត្រូវគេជ្រើសរើស ឱ្យទៅទទួលការចំណេះដឹង នៅលើនាវា USS Abraham Lincoln ដែលត្រូវបានបំពាក់ដោយម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួនពីរ ខណៈដែលនាងបានក្លាយជាមន្ត្រីប្រតិបត្តិដែលជាមេបញ្ជាការទីពីរនៅក្នុងឆ្នាំ ២០១៦៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ