សាំងហ្គាពួរ៖ ប្រទេសសិង្ហបុរី កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាឱ្យហ្វេសប៊ុក (FB.O) និង ធ្វីតធឺ (TWTR.N) អនុវត្តសេចក្តីជូនដំណឹងស្តីពីការកែតំរូវដល់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេស អំពីអ្វីដែលខ្លួនបាននិយាយគឺជាសេចក្តីថ្លែងការណ៍មិនពិតទាក់ទងនឹងមេរោគវ៉ារ្យ៉ង់វីរុសថ្មីថា មានប្រភពចេញពីប្រទេសសិង្ហបុរី។

ក្រសួងសុខាភិបាលបាននិយាយថា ខ្លួនបានដឹងអំពីសេចក្តីថ្លែងការណ៍ដែលផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណេតលើបណ្តាញផ្សព្វផ្សាយ និងប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបញ្ជាក់ថា វ៉ារ៉្យង់វីរុសថ្មីនៃជំងឺកូវីដ១៩ ដែលមិនធ្លាប់មានពីមុនមក បង្កើតថ្មីនៅក្នុងប្រទេសសិង្ហបុរី  ហើយមានហានិភ័យនឹងរាលដាលដល់ឥណ្ឌា ដែលចេញមកពី ទីក្រុងនិងរដ្ឋ។

ដំណើរនេះ បានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តី Delhi លោក Arvind Kejriwal បាននិយាយនៅក្នុងបណ្តាញសង្គមធ្វីតធឺ នៅសប្តាហ៍នេះថា ទម្រង់ថ្មីនៃវីរុសដែលមានគ្រោះថ្នាក់ជាពិសេសចំពោះកុមារបានមកដល់ប្រទេសសិង្ហបុរី ហើយបានស្នើសុំឱ្យមានការហាមឃាត់ការហោះហើរ។ ទាំងរដ្ឋាភិបាលសិង្ហបុរី និងឥណ្ឌា បានរិះគន់អ្នកនយោបាយប្រឆាំង ដោយនិយាយថា ការអត្ថាធិប្បាយរបស់លោកមិនផ្អែកលើអង្គហេតុ និងមិនទទួលខុសត្រូវ។

តួយ៉ាង បទបញ្ជាកែតម្រូវត្រូវបានចេញនៅក្រោមច្បាប់ព័ត៌មានក្លែងក្លាយរបស់ប្រទេសសិង្ហបុរី ឬការការពារពីភាពមិនពិតតាមប្រព័ន្ធអ៊ីនធឺណេត និងច្បាប់រៀបចំ។

ឆ្លើយតបនឹងរឿងនេះ ហ្វេសប៊ុកបានបញ្ជាក់ពីការទទួលបានសេចក្តីណែនាំ ហើយបាននិយាយថា នេះជាការបង្ខំដោយស្របច្បាប់ ឱ្យចេញសេចក្តីជូនដំណឹងស្តីពីការកែតម្រូវ។ ដោយឡែក ធ្វីតធឺ វិញមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើរសុំការអត្ថាធិប្បាយទេ។NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ