បរទេស៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់កងទ័ពរំដោះប្រជាជនឱ្យ "ផ្តោតលើថាមពលទាំងអស់របស់ខ្លួនលើការប្រយុទ្ធ" ក្នុងការរៀបចំសម្រាប់សង្គ្រាម។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Guardian នៅថ្ងៃទី១០ វិចិ្ឆកា ២០២២។
លោក ស៊ី ដែលទើបទទួលបានអាណត្តិទីបីក្នុងតំណែងជាមេដឹកនាំបក្ស ក្នុងឯកសណ្ឋានកងទ័ពរបស់លោក ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលបញ្ជាមួយ។ លោកនិយាយថា កងទ័ពត្រូវតែ "ពង្រឹងការហ្វឹកហ្វឺនយោធាយ៉ាងទូលំទូលាយក្នុងការរៀបចំសម្រាប់សង្គ្រាម"។
លោកបានបន្ថែមថា «ផ្តោតលើថាមពល លើការប្រយុទ្ធ ខិតខំប្រឹងប្រែងប្រយុទ្ធ និងបង្កើនសមត្ថភាពដើម្បីឈ្នះ»កងទ័ពក៏ត្រូវតែ “ការពារអធិបតេយ្យភាពជាតិ និងសន្តិសុខជាតិយ៉ាងម៉ឺងម៉ាត់” ខណៈដែលប្រទេសចិនស្ថិតក្នុងស្ថានភាពសន្តិសុខ “មិនស្ថិតស្ថេរ និងមិនប្រាកដប្រជា”៕RT