អន្តរជាតិ៖ ការសិក្សាថ្មីមួយបានឱ្យដឹងថា គ្រោះរាំងស្ងួតបានលាតសន្ធឹង ពាសពេញទ្វីបទាំងបីនៅរដូវក្តៅឆ្នាំនេះ។ គ្រោះខ្សត់ភ្លៀងនេះបណ្ដាលឱ្យស្ងួតដីមួយផ្នែកធំនៃទ្វីបអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសចិន ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃ០៦ តុលា ២០២២។

ការសិក្សាអះអាងថា ឆ្នាំនេះគ្រោះរាំងស្ងួតអាចនឹងកើនឡើងលើសពីធម្មតាប្រមាណ២០ដង ដោយសារបម្រែបម្រួលកាសធាតុ។ គ្រោះរាំងស្ងួតធ្វើឱ្យទន្លេធំៗគោករាក់ឃើញតែដីបែកក្រហែង បំផ្លាញដំណាំ បង្កជាភ្លើងឆេះព្រៃ គំរាមកំហែងដល់ប្រភេទសត្វក្នុងទឹក និងនាំឱ្យរដ្ឋមួយចំនួចេញវិធានការរឹតបន្តឹងការប្រើប្រាស់ទឹក។

គ្រោះរាំងស្ងួត បានវាយប្រហារនៅសហរដ្ឋអាមេរិក និងប្រទេស លោកខាងលិចដែលជាប្រទេសមានធ្លាប់សីតុណ្ហភាពត្រជាក់ ។ ប្រទេសចិនក៏ទើបតែមាន រដូវក្តៅក៏ក្រៀមស្វិតបំផុតក្នុងរយៈពេល ៦០ ឆ្នាំ បណ្ដាលឱ្យទន្លេយង់សេ( Yangtze )ដ៏ល្បីល្បាញរួម ទទឹងទឹក រហូតសល់ត្រឹមពាក់កណ្ដាលតូចជាងផ្ទៃទន្លេពេលធម្មតា។

អ្នកស្រាវជ្រាវមកពី World Weather Attribution ដែលជាក្រុម អ្នកវិទ្យាសាស្ត្រមកពីជុំវិញពិភពលោកសិក្សាពីទំនាក់ទំនងរវាងករណីគ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរនិងការប្រែប្រួលអាកាសធាតុ បាននិយាយថា គ្រោះរាំងស្ងួតប្រភេទនេះនឹងកើតឡើងម្តងរៀងរាល់ ៤០០ ឆ្នាំម្តងនៅទូទាំងអឌ្ឍគោលខាងជើង ប្រសិនបើមិនមែន ដោយសារការប្រែប្រួលអាកាសធាតុដែលបណ្តាលមកពីមនុស្សនោះទេ។ ឥឡូវនេះពួកគេរំពឹងថាលក្ខខណ្ឌទាំងនេះឬគ្រោះរាំងស្ងួតនេះ នឹងកើតឡើងម្តងទៀតរៀងរាល់ ២០ ឆ្នាំម្តង ដោយហេតុថាអាកាសធាតុបានឡើងកំដៅក្ដៅខ្លាំង៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ