មិនទាន់ធូរស្បើយទេ! ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៩,៥៣៩ករណី និងស្លាប់ ៨៦នាក់ នៅថ្ងៃអាទិត្យនេះ
3 ឆ្នាំ មុន
បាងកក៖ អាជ្ញាធរសុខាភិបាលថៃបានប្រកាស នាថ្ងៃអាទិត្យ ទី១១ កក្កដា ២០២១ នេះថា មានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងប្រទេសចំនួន ៨៦នាក់បន្ថែមទៀត ខណៈឆ្លងថ្មីមាន ៩,៥៣៩ករណីទៀត។ នេះបើយោងតាមសារព័ត៌មាន Bamgkok Post នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២១។
មជ្ឈមណ្ឌលគ្រប់គ្រង់ស្ថានភាពកូវីដ១៩បានឲ្យដឹងថា ក្នុងចំណោមឆ្លងថ្មីៗ ៩,៥៣៩ករណីនេះ មានចំនួន ៩,៤៣៦ករណី ឆ្លងប្រជាជនជាទូទៅ និង ១០៣នាក់ ឆ្លងក្នុងពន្ធនាគារផងដែរ ។RT