ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃសុក្រនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១៧,៦៦៩ករណី និងស្លាប់១៦៥នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ នេះបើយោងតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន Bangkok Post

នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន១៦,៦៦៤ករណី ជាប្រជាជនទូទៅ និង ៦៨១ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៥៤៩.៥១២ករណី ក្នុងនោះមានអ្នកជំងឺ ៣៥៣.៧៤៤នាក់បានជាសះស្បើយឡើងវិញ ។

ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៥៧៨.៣៧៥ករណី និងអ្នកជំងឺ៣៨១.១៧០នាក់បានជាសះស្បើយឡើងវិញ ។

គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៤.៥៨៥នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៤.៦៧៩នាក់ ៕ RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ