គូឡាឡាំពួ៖ រដ្ឋមន្ត្រីការបរទេសអាស៊ីអាគ្នេយ៍កាលថ្ងៃពុធទី ៤ ខែសីហា នេះបានជ្រើសរើសរដ្ឋមន្ត្រីការបរទេសទី ២ ប្រ៊ុយណេ លោក អេរីវ៉ាន យូសូហ្វ ធ្វើជាប្រេសិតពិសេស ទទួលបន្ទុកប្រចាំប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីការពន្យាពេលជាច្រើនខែសម្រាប់ការសម្របសម្រួលក្នុងតំបន់ដើម្បីជួយបញ្ចប់វិបត្តិកាន់តែស៊ីជម្រៅរបស់ប្រទេស។ នេះបើយោងតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន CNA
យោងតាមសេចក្តីប្រកាសព័ត៌មានមួយដែលត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃច័ន្ទនិងថ្ងៃពុធដោយរដ្ឋមន្រ្តីការបរទេសនៃសមាគមអាស៊ីអាគ្នេយ៍ លោក អេរីវ៉ាន ត្រូវទទួលបន្ទុកជួយបញ្ចប់ដោយអំពើហឹង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ាដោយបើកកិច្ចពិភាក្សារវាងមេដឹកនាំយោធានិងគូប្រជែងរបស់ពួកគេនៅក្នុងប្រទេសដែលមានវិបត្តិនេះ។
ក្រុមសិទ្ធិមនុស្សបាននិយាយថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចាំបាច់ត្រូវដោះស្រាយជាបន្ទាន់នូវវិបត្តិសិទ្ធិមនុស្ស និងមនុស្សធម៌ធ្ងន់ធ្ងររបស់មីយ៉ាន់ម៉ា ដែលកំពុងត្រូវបានរងគ្រោះបន្ថែមដោយគ្រាអាសន្នសុខភាពជំងឺ COVID-19 និងទឹកជំនន់នាពេលថ្មីៗនេះ ដោយព្រមានប្លុកក្នុងតំបន់ដើម្បីចៀសវាងផ្ដល់ភាពស្របច្បាប់ ចំពោះយោធារបស់ប្រទេស។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជួបសមភាគីអាស៊ានដែលជាផ្នែកមួយ នៃកិច្ចប្រជុំថ្នាក់តំបន់ដែលលោកកំពុងចូលរួមនៅក្នុងសប្ដាហ៍នេះ ហើយបានអំពាវនាវឱ្យប្លុកនេះចាត់វិធានការរួមគ្នា ដើម្បីជំរុញឱ្យយោធាបញ្ចប់អំពើហិង្សា៕RT