អន្តរជាតិ៖ ប្រធានាធិបតីចិន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC)បានប្រកាស អំពីការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ពីភាពជាដៃគូយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ទៅជាភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រដ៏ទូលំទូលាយ។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន China daily នៅថ្ងៃទី២៧ ឧសភា ឆ្នាំ២០២៣។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយនៅក្នុងកិច្ចពិភាក្សាជាមួយប្រធានាធិបតីកុងហ្គោ លោក ហ្វែលឡិច ធីស៊ីស៊ីកខេដឌី ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងថា ប្រទេសចិន និងកុងហ្គោ គឺជាដៃគូយុទ្ធសាស្ត្រ ជាមួយនឹងមិត្តភាពប្រពៃណីដ៏ជ្រាលជ្រៅ ដែលបានបង្កើតឡើងនៅក្នុងដំណើរនៃការប្រយុទ្ធដើម្បីរំដោះជាតិ និងប្រឆាំងនឹងការឈ្លានពានអាណានិគម។

លោក Xi បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការជាមួយ DRC ក្នុងកិច្ចការពហុភាគី អនុវត្តរួមគ្នានូវលទ្ធិពហុភាគីនិយម និងលើកកម្ពស់ភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិ។

គួរបញ្ជាក់ផងដែរថា ប្រទេសចិននឹងធ្វើការជាមួយទ្វីបអាហ្រ្វិកដើម្បីអនុវត្តលទ្ធផលនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកនៅទីក្រុងដាកា ជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ គាំទ្រអាហ្វ្រិកក្នុងការសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកសាងសហគមន៍ចិន-អាហ្វ្រិកជាមួយនឹងអនាគតរួមគ្នា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ