យេរូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Yair Lapid បាននិយាយនៅថ្ងៃអង្គារថា ប្រទេសអ៊ីស្រាអែល និងប្រទេសលីបង់ បានឈានដល់ "កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ" នៅលើព្រំដែនសមុទ្ររបស់ពួកគេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃ១១ តុលា ២០២២។

លោក Lapid បាននិយាយថា "នេះគឺជាសមិទ្ធិផលជាប្រវត្តិសាស្ត្រដែលនឹងពង្រឹងសន្តិសុខរបស់អ៊ីស្រាអែល បញ្ចូលប្រាក់រាប់ពាន់លានចូលទៅក្នុងសេដ្ឋកិច្ចរបស់អ៊ីស្រាអែល និងធានាស្ថិរភាពនៃព្រំដែនភាគខាងជើងរបស់យើង" ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះនឹងត្រូវនាំមកនៅចំពោះមុខគណៈរដ្ឋមន្ត្រីសន្តិសុខ និងរដ្ឋាភិបាលរបស់គាត់នៅថ្ងៃពុធសម្រាប់ការអនុម័តរបស់ពួកគេ មុនពេលវាត្រូវបានពិនិត្យដោយសភា៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ