កងទ័ពរុស្ស៊ីមកដល់ប្រទេសបេឡារុស្សក្រោមកិច្ចព្រមព្រៀងថ្មី ក្នុងការដាក់ពង្រាយកម្លាំងរួមគ្នា
2 ឆ្នាំ មុន
អន្តរជាតិ៖ ក្រសួងការពារជាតិបេឡារុស្សបាននិយាយកាលពីថ្ងៃសៅរ៍ថា រថភ្លើងដំបូងដែលដឹកទាហានរុស្ស៊ីទៅកាន់ប្រទេសបេឡារុស្សក្រោមកិច្ចព្រមព្រៀងថ្មីមួយបានទៅដល់គោលដៅរបស់ពួកគេហើយ។ នេះបើយោងតាមការចុះផ្សាយដោយទៅភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី១៦ តុលា ២០២២។
នេះកើតឡើងបន្ទាប់ពីទីក្រុងមូស្គូ និងទីក្រុង Minsk បានព្រមព្រៀងគ្នាកាលពីដើមសប្តាហ៍នេះ ក្នុងការដាក់ពង្រាយកម្លាំងរួមគ្នាជាការឆ្លើយតបទៅនឹងការកើនឡើងសកម្មភាពយោធារបស់ណាតូនៅលើព្រំដែនរបស់ប្រទេសបេឡារុស្ស។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ការសម្រេចចិត្តបង្កើតក្រុមកងទ័ពក្នុងតំបន់ត្រូវបានគេយក ហើយកំពុងត្រូវបានអនុវត្តតែមួយគត់ដើម្បីការពារ" ព្រំដែននៃរដ្ឋសហភាពចំពេល "សកម្មភាពដែលកំពុងបន្តនៅក្នុងតំបន់ព្រំដែន"៕RT