ថ្ងៃចន្ទនេះ ថៃបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន ៣,១៧៥ករណី និងស្លាប់ចំនួន២៩នាក់បន្ថែមទៀត
3 ឆ្នាំ មុន
បាងកក៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃថ្ងៃចន្ទនេះ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន២៩នាក់ទៀត និង អ្នកឆ្លងថ្មីៗចំនួន៣,១៧៥ករណី នៅក្នុងប្រទេសត្រឹមរយៈពេល ២៤ ម៉ោង៕ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។
ក្នុងចំណោមករណីសរុប ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មាន ៣,០៣៥ករណី ឆ្លងប្រជាជនទូទៅ និង១៤០ករណីទៀតគឺជាករណីឆ្លងនៅក្នុងពន្ធនាគារ ។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមនៅដើមឆ្នាំមុន មានករណីឆ្លងជំងឺកូវីដ១៩ ចំនួន ២២១,៣០៦នាក់ និងស្លាប់មានដល់ ១,៦៥៨នាក់៕RT