ភ្នំពេញ៖ សហរដ្ឋអាមេរិកបានសម្រេចផ្ដល់ជូនឡើងវិញនូវជំនួយក្នុងទំហំទឹកប្រាក់ ១៨ លានដុល្លារ តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ដែលសហរដ្ឋអាមរិកបានផ្អាកកន្លងមក។

ការសម្រេចនេះគឺបានធ្វើឡើងនៅក្នុងជំនូបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី វ៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្តីទីអាមេរិកនៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៣។

ក្នុងឱកាសចូលរួមប្រជុំនៅមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៨ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានទទួលជួបលោកស្រី វ៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្តីទីអាមេរិក។

លោកស្រី វ៉ិចតូរីយ៉ា នូលែន បានសម្ដែងនូវការស្វាគមយ៉ាងកក់ក្ដៅចំពោះសម្ដេចធិបតីដែលបានអញ្ជើញទៅទីក្រុងញូវយ៉ក ដើម្បីចូលរួមកិច្ចប្រជុំទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៨ និងបានអបអរសម្ដេចជានាយករដ្ឋមន្ត្រីនិតិកាលទី ៧។

លោកស្រីបន្តថា សហរដ្ឋអាមេរិកស្វាគមឱកាសដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរតាមរយៈការធ្វើការជិតស្និតជាមួយសម្ដេចធិបតី និងចង់ឃើញកម្ពុជាទទួលបានជោគជ័យ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ