ងកក៖ អាជ្ញាធរសុខាភិបាលថៃបានប្រកាស នៅព្រឹកថ្ងៃសៅរ៍ ទី១០ កក្កដា ២០២១ នេះថា មានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងប្រទេសចំនួន ៩១នាក់បន្ថែមទៀត ខណៈឆ្លងថ្មីមាន ៩,៣២៦ ករណីទៀត។ នេះបើយោងតាមសារព័ត៌មាន Bamgkok Post នៅព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២១។

មជ្ឈមណ្ឌលគ្រប់គ្រង់ស្ថានភាពកូវីដ១៩បានឲ្យដឹងថា ក្នុងចំណោមឆ្លងថ្មីៗ ៩,៣២៦ ករណីនេះ មានចំនួន  ៩,១៣៤ករណី ឆ្លងប្រជាជនជាទូទៅ និង ១៩២នាក់ ឆ្លងក្នុងពន្ធនាគារផងដែរ ខណៈអ្នកជំងឺចំនួន  ៣,៨៤១នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

ចាប់តាំងពីថ្ងៃទី ០១ ខែមេសានៅពេលរលកទី ៣ នៃ Covid-19 បានចាប់ផ្តើមមានអ្នកជំងឺឆ្លង ២៩៧,៩៦៩ករណី នឹងជាសះស្បើយសរុប  ២១៦,៤៩២នាក់។ 

គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៣៣៦,១៥៨ករណី ខណៈអ្នកជាសះស្បើយ ២៤៤,៩១៨ករណី ក្នុងនោះមានអ្នកស្លាប់  ២,៦២៥នាក់៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ