គូឡាឡាំពួ៖ រដ្ឋមន្ត្រីវិទ្យាសាស្ត្ររបស់ប្រទេសម៉ាឡេស៊ី បាននិយាយនៅថ្ងៃពុធទី ០៩ មិថុនា ថាការចែកចាយវ៉ាក់សាំង AstraZeneca ផលិតនៅប្រទេសថៃនឹងត្រូវពន្យាពេលក្នុងចំណោមប្រទេសជាច្រើនជាមួយនឹងការបញ្ជាទិញពីរោងចក្រថៃ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១
រដ្ឋមន្រ្តីវិទ្យាសាស្រ្តលោក Khairy Jamaluddin មិនបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាតើការដឹកជញ្ជូននឹងត្រូវពន្យារពេលយូរប៉ុណ្ណាឬថាតើការដឹកជញ្ជូននឹងប៉ះពាល់ប៉ុន្មាននោះទេ?
ការពន្យាពេលនេះកើតឡើងចំពេលមានសំណួរទាក់ទងនឹងផែនការចែកចាយវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca នៅអាស៊ីអាគ្នេយ៍ដែលរំពឹងថាផលិតបាន ២០០ លានដូស ដោយក្រុមហ៊ុន Siam Bioscience ដែលជាក្រុមហ៊ុនរបស់ស្តេចថៃដែលកំពុងបង្កើតវ៉ាក់សាំងជាលើកដំបូង។
រហូតមកដល់ពេលនេះ ក្រុមហ៊ុន AstraZeneca បានប្រគល់វ៉ាក់សាំងផលិតក្នុងស្រុកចំនួន១,៨ លាន ទៅឱ្យអាជ្ញាធរថៃហើយកាលពីសប្តាហ៍មុន ក៏ប៉ុន្តែការចែកចាយទៅប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតនឹងចាប់ផ្តើមនៅខែកក្កដា។
យ៉ាណាមិញ រដ្ឋាភិបាលប្រទេសម៉ាឡេស៊ីគ្រោងនឹងទទួលការដឹកជញ្ជូនចំនួន ៦១០,០០០ដូស ដំបូងពីប្រទេសថៃក្នុងខែនេះបន្ទាប់មកចំនួន ៤១០.០០០ ដូសក្នុងខែកក្កដានិង ១,២ លានដូសក្នុងចន្លោះខែសីហានិងខែកញ្ញា។
គួរបញ្ជាក់ថា ប្រទេសម៉ាឡេស៊ីបានទិញវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ចំនួន ១២,៨ លានដូសចំនួនពាក់កណ្តាលតាមរយៈ COVAX ៕RT