បាងកក៖ រដ្ឋាភិបាលថៃ គ្រោងនឹងចាក់វ៉ាក់សាំងកូវីដ-១៩ លាយគ្នា ដោយចាក់វ៉ាក់សាំងចិន Sinovac ជាដូសទី ១ និងវ៉ាក់សាំង Astra Zeneca ឬ Pfizer ជាដូសទី ២ ដើម្បីបង្កើនប្រសិទ្ធិភាពប្រឆាំងនឹងវ៉្យារ៉្យង់ថ្មី បើទោះជាអង្គការសុខភាពពិភពលោក WHO ព្រមានពីគ្រោះថ្នាក់នៃការលាយវ៉ាក់សាំងក្ដី។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១៕

វិធាននៃការលាយវ៉ាក់សាំងចិន និងវ៉ាក់សាំងលោកខាងលិចនេះ គឺជាលទ្ធផលថ្មីបានមកពីការសិក្សាបឋមរបស់ថៃ ដែលសិក្សាអំពីការលាយវ៉ាក់សាំង ដើម្បីការពារក្នុងរយៈពេលយូរនៃវ៉ាក់សាំង Sinovac ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Anutin Charnvirakul បានប្រាប់អ្នកសារព័ត៌មានថា៖ «ការធ្វើដូចនេះ គឺដើម្បីធ្វើឱ្យប្រសើរឡើងនូវភាពស៊ាំក្នុងរាងកាយ ដើម្បីប្រឆាំងនឹងវ៉្យារ៉្យង់ថ្មីនេះ។ ហើយគន្លាតនៃការចាក់វ៉ាកសាំង AstraZeneca ដែលនឹងត្រូវចាក់នៅដូសទី ២ គឺមានរយៈពេលពី ៣ ទៅ ៤ សប្ដាហ៍ ពីវ៉ាក់សាំង Sinovac»។

យ៉ាងណាមិញ មិនមានការសិក្សាជាក់លាក់ណាមួយស្តីពីការលាយវ៉ាក់សាំង ចិន Sinovac និងវ៉ាក់សាំង AstraZeneca នោះទេ ប៉ុន្តែប្រទេសមួយចំនួនកំពុងក្រឡេកមកមើលលទ្ធភាពនៃការលាយវ៉ាក់សាំងបញ្ចូលគ្នារវាងវ៉ាក់សាំងផ្សេងៗគ្នា ឬ ចាក់វ៉ាក់សាំងដូសទី៣  ដើម្បីទប់ទល់នឹងក្ដីបារម្ភរបស់វ៉ារ្យ៉ង់ថ្មី និងចំនួនឆ្លង ដែលបានកើនឡើងជាលំដាប់។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ