បាងកក៖ បុរសម្នាក់មកពីប្រទេសអារ៉ាប់រួមដែលបានមកដល់កោះភូកេត នៅក្នុងក្រុមទេសចរណ៍មួយ កាលពីថ្ងៃអង្គារ ទី៦ កក្កដា ២០២១ បានឆ្លងមេរោគ កូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Bangkok Post
បុរសរូបនោះ គឺជាអ្នកទេសចរដំបូងគេដែលរកឃើញវីរុសនេះ ចាប់តាំងពីខេត្តភូកេតបានបើកដំណើរការឡើងវិញនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២១ ក្រោមគម្រោងកោះភូកេត Sandbox ។
គួរបញ្ជាក់ផងដែរថា អ្នកទេសចរផ្សេងទៀតនៅក្នុងក្រុមតែមួយត្រូវបានគេដាក់ឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ៕ RT