ញូដេលី៖ កាលពីថ្ងៃពុធ ទី០៧ កក្កដា នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានបណ្តេញសមាជិកគណៈរដ្ឋមន្រ្តីចំនួន ១២ នាក់ ជំនួសដោយរដ្ឋមន្រ្តីខុទ្ទកាល័យចំនួន ១៥ រូប និងរដ្ឋមន្រ្តីចំនួន ២៨រូបផ្សេងទៀត ដើម្បីពង្រឹងរដ្ឋាភិបាលរបស់លោកឡើងវិញបន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងចំពោះការចាត់វិធានការនៃជំងឺរាតត្បាតឆ្លងកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Reuters

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Harsh Vardhan រដ្ឋមន្រ្តីក្រសួងអប់រំលោក Ramesh Pokhriyal Nishank រដ្ឋមន្រ្តីច្បាប់ និងបច្ចេកវិទ្យាព័ត៌មានលោក Ravi Shankar Prasad និងរដ្ឋមន្រ្តីបរិស្ថានលោក Prakash Javadekar បានលាឈប់ប៉ុន្មានម៉ោងមុនការដកតំណែង។

យោងតាមលោក Modi ការរុះរើនេះ គឺដើម្បីកែលម្អមុខមាត់រដ្ឋាភិបាលរបស់លោក ក្រោយមានការរិះគន់យ៉ាងខ្លាំងចំពោះការគ្រប់គ្រងស្ថានភាពកូវីដ១៩។ នេះជាការរុះរើគណៈរដ្ឋមន្រ្តីលើកដំបូង ចាប់តាំងពីលោក Modi ឡើងកាន់តំណែងអាណត្តិទី២ ឆ្នាំ២០១៩។

លើសពីនេះទៅទៀត អ្នកវិភាគនយោបាយបានលើកឡើងថា ទង្វើនេះហាក់បង្ហាញថា រដ្ឋាភិបាលឥណ្ឌាបានទទួលស្គាល់ការបរាជ័យរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាជម្ងឺកូវីដ១៩ ។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ