បាងកក៖ អាជ្ញាធរសុខាភិបាលថៃបានប្រកាស នៅព្រឹកថ្ងៃសៅរ៍ ទី២៤ កក្កដា ២០២១ នេះថា មានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងប្រទេសចំនួន១១៩នាក់បន្ថែមទៀត ខណៈឆ្លងថ្មីមាន ១៤,២៦០ករណីទៀត។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន Bamgkok Post នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២១។

មជ្ឈមណ្ឌលគ្រប់គ្រង់ស្ថានភាពកូវីដ១៩បានឲ្យដឹងថា ក្នុងចំណោមឆ្លងថ្មីៗ ១៤,២៦០ករណីនេះ មានចំនួន ១៣,៦០៥ករណី ឆ្លងប្រជាជនជាទូទៅ និង ៦៥៥នាក់ ឆ្លងក្នុងពន្ធនាគារផងដែរ ។ 

ចាប់តាំងពីថ្ងៃទី ០១ ខែមេសានៅពេលរលកទី ៣ នៃ Covid-19 បានចាប់ផ្តើមមានអ្នកជំងឺឆ្លង ៤៥៣,១០៤ករណី នឹងជាសះស្បើយសរុប ៣០០,៣៦៣នាក់។ 

គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៤៨១,៩៦៧ករណី ខណៈអ្នកជាសះស្បើយ ៣២៧,៧៨៩ករណី និងមានអ្នកស្លាប់សរុប ៣,៩៣០នាក់។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ