ហាណូយ៖ ក្រសួងសុខាភិបាលប្រទេសវៀតណាមបានទទួលសម្ភារវេជ្ជសាស្ត្រ តម្លៃប្រមាណ៤.៩លានហ្វ្រង់ ឬ ៥.៣លានដុល្លារអាមេរិក ពីរដ្ឋាភិបាលស្វីស កាលពីថ្ងៃសុក្រ ទី១៣ សីហាម្សិលមិញ ក៏ចំពេលដែលវ៉ាក់សាំង AstraZeneca ប្រភេទចំនួន១.១លានដូសទៀតត្រូវបានបញ្ជូនមកដល់វៀតណាម ណាថ្ងៃដដែលនោះ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន VNexpress។

ប្រភពថា សម្រាប់ជំនួយរបស់ស្វីស រួមមានម៉ាស៊ីនផលិតអ៊ុកស៊ីសែន ៣០ឈុត ឧបករណ៍តេស្តរហ័ស៥០ម៉ឺនប្រអប់ និងម៉ាស់វេជ្ជសាស្ត្រ ៣០ម៉ឺនបន្ទះ។

គួរបញ្ជាក់ថា សម្រាប់វ៉ាក់សាំងជាង១លានដូសទៀត ដែលដឹកទៅដល់វៀតណាមនេះ គឺជាបាច់ទី៨ហើយ ក្នុងចំណោម៣០លានដូស ដែលក្រុមហ៊ុន AstraZeneca ចុះកុងត្រាជាមួយក្រុមហ៊ុនវៀតណាម VNVC ក្នុងការផ្គត់ផ្គង់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ