ភ្នំពេញ៖ វិទ្យាស្ថាន សាលាបច្ចេកទេស សាស្រ្តាចារ្យ Freelancer ទាំងខ្មែរ ទាំងបរទេស បានចាប់ផ្តើមងាកមករកចំណូលថ្មី ពីអេបវន្តសាលា (Onesala) ដែលកំពុងមានការគាំទ្រកាន់តែច្រើនឡើងៗពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសយុវជនខ្មែរ យើងពីមួយថ្ងៃទៅមួយថ្ងៃ។

អ្នកបង្កើតអេបវន្តសាលា បានឱ្យដឹងថា យុវជនយើង បានចុះឈ្មោះរៀនបច្ចេកទេសឡើងដល់រាប់ពាន់នាក់ហើយ។ អេបមួយនេះ មានមុខវិជ្ជាជំនាញភាសារបរទេស IT ទីផ្សា Digital marketing សន្តិសុខព័ត៍មាន និងជំនាញសរុបជាង ៦០មុខវិជ្ជា ដែលបង្រៀនដោយលោកគ្រូអ្នកគ្រូ និង Freelancer តាមរយៈប្រព័ន្ធអនឡាញ។ ក្រៅតែផ្ដល់ចំណេះដឹងហើយនោះ អេបវន្តសាលា ក៏ផ្ដល់ឱកាសឱ្យលោកអ្នកធ្វើការរកកម្រៃតាមអនឡាញពីផ្ទះបានផងដែរ។

រាល់មុខវិជ្ជាទាំងអស់ ត្រូវបានរៀបចំឡើងតាមលំដាប់លំដោយ ដែលផ្ដល់ភាពងាយស្រួលនៅក្នុងការស្រូបយកចំណេះដឹងគ្រាន់តែមានអេបនេះ នៅក្នុងទូរស័ព្ទដៃរបស់លោកអ្នកប៉ុណ្ណោះ។

ស្របពេលដែលវិបត្តិកូវីដ១៩ កំពុងអូសបន្លាយនៅប្រទេសកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ក៏មិនទាន់អនុញ្ញាតឱ្យសាលារៀននានាបើកដំណើរការវិញនោះដែរ។ ដូច្នេះ អំឡុងពេលដែលយើងត្រូវអនុវត្តវិធានការសុខាភិបាល ដោយនៅផ្ទះប្រសិនបើមិនមានការចាំបាច់ចេញទៅខាងក្រៅ យើងក៏អាចរៀននៅផ្ទះបានដោយខ្លួនឯង ព្រមទាំងអាចរកកម្រៃបានថែមទៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ