អន្តរជាតិ៖ អាមេរិក និងជប៉ុនបានរៀបចំ "ល្បែងសង្គ្រាមសម្ងាត់" ត្រៀមទុកប្រើក្នុងជម្លោះដែលអាចកើតឡើងជាមួយចិន ជុំវិញបញ្ហាកោះតៃវ៉ាន់ នេះបើតាមសម្តីយោធាដែលដកស្រង់ដោយកាសែត The Financial Times។ ប្រភព Sputnik 

ក្រុងវ៉ាស៊ីនតោន និងតូក្យូបានត្រៀម "ល្បែងសង្គ្រាមសម្ងាត់ និងការសមយុទ្ធរួមសម្ងាត់នៅសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត" ដែលធ្វើឡើងក្រោមប្រធានបទ "ការហ្វឹកហាត់ត្រៀមសង្គ្រោះក្នុងពេលមានគ្រោះមហន្តរាយ"។

កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងអាមេរិក ជប៉ុន និងតៃវ៉ាន់ កើតមានបន្ទាប់ពីមានកិច្ចព្រមព្រៀងមួយកាលពីឆ្នាំ ២០១៧ ស្តីពីការចែករំលែកលេខកូដយន្តហោះយោធា ដើម្បីបង្កភាពងាយស្រួលក្នុងការកំណត់អត្តសញ្ញាណយន្តហោះសម្ព័ន្ធមិត្ត។ 

យ៉ាងណាមិញ ការគាំទ្ររបស់អាមេរិកចំពោះជប៉ុន ត្រូវបានទីក្រុងប៉េកាំងចាត់ទុកថាជាការ "ព្រួតគ្នាធ្វើស៊ី" ចិនដីគោក។

លើសពីនេះទៅទៀត មន្ត្រីម្នាក់បានសង្កេតឃើញថាសហរដ្ឋអាមេរិកនិងជប៉ុនចាំបាច់ត្រូវបង្កើតជាយន្ដការចែករំលែកត្រីភាគីជាបន្ទាន់ជាមួយកោះតៃវ៉ាន់ដើម្បីផ្លាស់ប្តូរព័ត៌មានអំពីចលនាកងទ័ពជើងទឹកនិងកងទ័ពអាកាសចិន។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ