បាងកក៖ ក្រសួងសុខាភិបាលប្រទេសថៃបានរាយការណ៍ នាព្រឹកថ្ងៃសៅរ៍ ទី១៤ សីហា ២០២១នេះថា មានមនុស្សស្លាប់ព្រោះជំងឺកូវីដ១៩ ចំនួន២១៧នាក់ទៀត និងឆ្លងចំនួន២២០៨៦នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Bangkok Post 

ប្រភពថា ក្នុងចំណោមឆ្លងថ្មីទាំងជាង២.២ម៉ឺននាក់ នៅតែមាន២៧០នាក់ ឆ្លងក្នុងពន្ធនាគារដែរ។ ជាមួយគ្នានេះ ក្នុងពេល២៤ម៉ោងមកនេះ ក៏មានអ្នកជំងឺ២៣,៦៧២នាក់ទៀត ជាសះស្បើយនិងចាកចេញពីមន្ទីរពេទ្យហើយដែរ។

គួរបញ្ជាក់ថា ចាប់តាំងពីរលកទី៣ កាលពីថ្ងៃទី១ មេសាមក ថៃឆ្លងថ្មីជាង៨៥ម៉ឺននាក់ ជាជាង៦៤ម៉ឺននាក់៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ