អន្តរជាតិ៖ ប្រទេសចិនបានគំរាមសងសឹក ប្រសិនបើប្រធានសភាអាមេរិក Kevin McCarthy ជួបជាមួយប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ក្នុងអំឡុងពេលដែលលោកស្រីគ្រោងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនៅខែក្រោយ ដោយនិយាយថា ទង្វើបែបនេះនឹងក្លាយជា "ការបង្កហេតុ"។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី ២៩ មីនា ២០២៣។

ប្រទេសចិន ដែលទាមទារតៃវ៉ាន់ គ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ជាទឹកដីរបស់ខ្លួន បានព្រមានម្តងហើយម្តងទៀត ដល់មន្ត្រីអាមេរិក កុំឱ្យជួបលោកស្រី Tsai ដោយចាត់ទុកវាជាការគាំទ្រ ចំពោះបំណងប្រាថ្នារបស់កោះនេះ។

គួររម្លឹកផងដែរថា កាលពីខែសីហាឆ្នាំមុន ប្រធានសភាលោកស្រី Nancy Pelosi បានទៅទស្សនាទីក្រុងតៃប៉ិ ហើយកងកម្លាំងប្រដាប់អាវុធរបស់តៃវ៉ាន់បាននិយាយថា ពួកគេកំពុងឃ្លាំមើលរាល់សកម្មភាពរបស់ចិន នៅពេលដែលលោកស្រី Tsai នៅឯបរទេស៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ