ម៉ានីល៖ យោងតាមមជ្ឈមណ្ឌលរញ្ជួយដីអ៊ឺរ៉ុប មេឌីទែរ៉ាណេ (EMSC) បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៥.៨ រ៉ិចទ័រ បានវាយប្រហារកោះមីនដាណាវ ប្រទេសហ្វីលីពីន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CGTN នៅថ្ងៃទី០៧ មីនា ២០២៣។
ប៉ុន្តែភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ពីការបំផ្លិចបំផ្លាញ ឬជនរងគ្រោះណាម្នាក់នៅឡើយទេ ហើយក៏មិនមានការប្រកាសសញ្ញាអាសន្នពីរលកយក្សស៊ូណាមិដែរ៕