អឺរ៉ុប៖ ការអំពាវនាវរបស់អ៊ុយក្រែនសម្រាប់យន្តហោះចម្បាំងត្រូវបានគេរាយការណ៍ថាបានទទួលជោគជ័យបន្ទាប់ពីប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បានបញ្ជាក់ថាប្លុកនេះនឹងផ្តល់យន្តហោះចម្បាំងដល់ទីក្រុងគៀវ។
លោក Josep Borrell បន្ថែមថា “យើងនឹងផ្តល់សូម្បីតែយន្តហោះចម្បាំង។ យើងមិននិយាយពីតែគ្រាប់រំសេវទេ។ យើងកំពុងផ្តល់អាវុធសំខាន់ជាងនេះដើម្បីធ្វើសង្រ្គាម»។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba ធ្លាប់បានស្នើសុំ "ប្រភេទយន្តហោះចម្បាំង ដែលកងទ័ពអ៊ុយក្រែន អាចប្រតិបត្តិការបាន" ដោយអះអាងថា ប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយចំនួនមានយន្តហោះចម្បាំង។ RT