បរទេស៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៣នាក់បានស្លាប់ និងជាង ២០ នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួននៅក្នុងហេតុការណ៍នៃគ្រោះទឹកជំនន់ធ្ងន់ធ្ងរភ្លាមៗ នៅតំបន់ភាគខាងត្បូងនៃប្រទេសហ្វីលីពីន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Sanook នៅថ្ងៃទី២៧ ធ្នូ ២០២២។

ជាលទ្ធផលនៃភ្លៀងធ្លាក់ខ្លាំងនេះបានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់១៣ នាក់បានស្លាប់ និងមានអ្នកបាត់ខ្លួនយ៉ាងហោចណាស់ចំនួន២៣ ព្រមទាំងបង្កការខូចខាតសម្បត្តិរដ្ឋ និងឯកជនជាច្រើន។

ទោះជាយ៉ាងណាក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរកមនុស្សដែលបាត់ខ្លួនបន្ត ស្របពេលអាជ្ញាធរក្នុងតំបន់នៅតែបន្តជម្លៀសមនុស្សជាង ៤៥.០០០ នាក់នៅតំបន់រងគ្រោះទៅ កាន់ទីជម្រកបណ្ដោះអាសន្នជាផ្លូវការនៅភាគខាងត្បូងប្រទេសហ្វីលីពីនដែលរងគ្រោះយ៉ាងខ្លាំងនេះ។

គួររំលឹកថាព្យុះត្រូពិច Nalgae កាលពីខែតុលាកន្លងទៅ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៥៤នាក់បានស្លាប់ និង ៣៥នាក់បានបាត់ខ្លួន មិនតែប៉ុណ្ណោះក៏បានបង្កឱ្យមានការខូចខាតដល់សេដ្ឋកិច្ចហ្វីលីពីនជាង ២៣៦,៥លានដុល្លារផងដែរ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ