ហ្សឺណែវ៖ ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk បានទាមទារឱ្យមានចំណាត់ការពីទីក្រុងប៉េកាំង ដើម្បីដោះស្រាយ "ក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ" ជុំវិញស្ថានភាពសិទ្ធិមនុស្សនៅក្នុងខេត្ត Xinjiang របស់ប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី០៨ មីនា ២០២៣។

លោក Volker Turk បានរងសម្ពាធពីបណ្តាប្រទេសលោកខាងលិច និងអង្គការសិទ្ធិមនុស្សឱ្យប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់លើ Xinjiang បន្ទាប់ពីរបាយការណ៍ លើកឡើងពីឧក្រិដ្ឋកម្មដែលអាចកើតមានប្រឆាំងនឹងមនុស្សជាតិនៅក្នុងតំបន់ឆ្ងាយភាគខាងលិច។

លោក Turk បាននិយាយនៅក្នុងសុន្ទរកថាដ៏សំខាន់របស់គាត់ទៅកាន់សម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបច្ចុប្បន្នថា អង្គការសហប្រជាជាតិមានការព្រួយបារម្ភអំពីការការពារជនជាតិភាគតិចដូចជា Uyghurs នៅក្នុង Xinjiang និងទីបេ។

លោក Turk បាននិយាយថា "ទាក់ទងនឹងប្រទេសចិន យើងបានបើកបណ្តាញទំនាក់ទំនងជាមួយតួអង្គជាច្រើន ដើម្បីតាមដានលើបញ្ហាសិទ្ធិមនុស្សជាច្រើន"។

យ៉ាងណាមិញ លោក Turk ក៏បានសម្តែងការមិនសប្បាយចិត្តចំពោះច្បាប់សន្តិសុខជាតិដ៏ទូលំទូលាយនៅក្នុងទីក្រុងហុងកុងដែលបានដាក់ក្នុងឆ្នាំ 2020 ដើម្បីលុបបំបាត់ការមិនពេញចិត្តបន្ទាប់ពីមានបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ធំ និងញឹកញាប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ