ញូដេលី៖ ខ្យល់ពុលកំពុងគ្របដណ្តប់ទីក្រុង New Delhi របស់ប្រទេសឥណ្ឌាអស់រយៈពេលបួនថ្ងៃជាប់ៗគ្នាមកហើយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CGTN នៅថ្ងៃទី០៩ វិច្ឆិកា ២០២១។

គុណភាពខ្យល់នៅក្នុងទីក្រុងបានឡើងដល់ ៤៥១ រួចហើយនៅលើសន្ទស្សន៍ (AQI) គិតត្រឹម ថ្ងៃអង្គារសប្តាហ៍នេះ យោងតាមសន្ទស្សន៍គុណភាពខ្យល់, ការកំណត់ក្រោម ៥០ ត្រូវបានចាត់ទុកថា មានសុវត្ថិភាព ខណៈដែលការកំណត់លើសពី ៣០០ គឺមានគ្រោះថ្នាក់។ ផ្នែកខ្លះនៃទីក្រុងបានឈានដល់កម្រិតខ្ពស់ដល់ទៅ ៦២៧ បន្ទាប់ពីមនុស្សបានប្រើផាវក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យ Diwali។

យ៉ាងណាមិញ បញ្ហាខាងលើនេះបានកើតឡើងស្របពេលដែលមេដឹកនាំពិភពលោក រួមទាំងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បច្ចុប្បន្នកំពុងជួបប្រជុំនៅសន្និសីទស្តីពីអាកាសធាតុ COP26 ដើម្បីពិភាក្សាអំពីការប្រែប្រួលអាកាសធាតុ និងបរិស្ថាន។ លោក Modi បានសន្យាថា ឥណ្ឌានឹងព្យាយាមឈានដល់ការបំភាយឧស្ម័នសូន្យនៅត្រឹមឆ្នាំ ២០៧០៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ