អន្តរជាតិ៖ ប្រទេសមួយចំនួនបានគាំទ្រការបង្កើតរដ្ឋាភិបាលថ្មីនៅអាហ្វហ្គានីស្ថាន និងបណ្ដាប្រទេសមួយចំនួនទៀតស្រងាកចិត្ត បន្ទាប់ពីពួកតាលីបង់បានតែងតាំងមនុស្សជើងចាស់ធ្លាប់ជាមេភេវរកម្មជារដ្ឋមន្ត្រី ដែលអាមេរិកតាមចាប់ និងធ្លាប់ផ្ដល់ប្រាក់រង្វាន់ដល់ជនណាដែលបានកាត់ក្បាលរបស់ពួកគេ។ នេះបើយោងតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៩ កញ្ញា ២០២១៕

នាយករដ្ឋមន្រ្តីស្តីទី លោក Mohammad Hasan Akhund ទើបបានតែងតាំងថ្មី បានជំរុញឱ្យអតីតមន្រ្តីដែលបានភៀសខ្លួនពីអាហ្វហ្គានីស្ថានវិលត្រឡប់មកប្រទេសវិញដោយនិយាយថាសុវត្ថិភាពរបស់ពួកគេនឹងត្រូវបានធានា។

មនុស្សរាប់ម៉ឺននាក់បានចាកចេញពីប្រទេសបន្ទាប់ពីពួកតាលីបង់បានដណ្តើមអំណាចនៅពាក់កណ្តាលខែសីហា ដោយប្រជាជនខ្លាចការសងសឹកដោយសារតែពួកគេមានទំនាក់ទំនងជាមួយរដ្ឋាភិបាលដែលគាំទ្រដោយលោកខាងលិច។

នៅទីក្រុងកាប៊ុលស្ត្រីរាប់សិបនាក់បានធ្វើបាតុកម្មនៅតាមដងផ្លូវជាថ្មីម្តងទៀតដើម្បីទាមទារឱ្យមានតំណាងនៅក្នុងរដ្ឋបាលថ្មីនិងដើម្បីការពារសិទ្ធិរបស់ពួកគេ។

ដោយឡែក ប្រជាជនបានជំរុញឱ្យថ្នាក់ដឹកនាំស្តារសេដ្ឋកិច្ចអាហ្វហ្គានីស្ថានដែលប្រឈមមុខនឹងអតិផរណាការខ្វះស្បៀងអាហារកាន់តែធ្ងន់ធ្ងរឡើងដោយគ្រោះរាំងស្ងួតនិងការរំពឹងទុកនៃជំនួយអន្តរជាតិត្រូវបានកាត់បន្ថយ។

គួរបញ្ជាក់ផងដែរថា ការប្រកាសរបស់រដ្ឋាភិបាលថ្មីរបស់តាលីបង់កាលពីថ្ងៃអង្គារត្រូវបានគេមើលឃើញ ថាជាសញ្ញាមួយដែលពួកគេមិនចង់ពង្រីកមូលដ្ឋានរបស់ពួកគេនិងបង្ហាញពីភាពទំនាក់ទំនង បណ្ដាប្រទេសជុំវិញពិភពលោក។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ