កូរ៉េ៖ ប្រជាជននៅកូរ៉េខាងជើងមិនសប្បាយចិត្តចំពោះការស្រកទម្ងន់របស់មេដឹកនាំ លោក គីម ជុងអ៊ុន នោះទេ នេះបើតាមសម្តីរបស់អ្នកស្រុកម្នាក់ដែលមិនស្គាល់អត្តសញ្ញាណ ដោយបានដកស្រង់សម្តីនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋដែលគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់ប្រទេសនេះ បន្ទាប់ពីបានមើលរូបភាពវីដេអូថ្មីៗរបស់ លោក គីម។

មតិយោបល់ជាសាធារណៈដ៏កម្រស្តីពីសុខភាពរបស់ លោក គីម កើតឡើងបន្ទាប់ពីអ្នកវិភាគបរទេសបានកត់សម្គាល់កាលពីដើមខែមិថុនា ថា មេដឹកនាំស្វ័យភាពដែលត្រូវបានគេជឿថាមានអាយុ ៣៧ ឆ្នាំ ហាក់ដូចជា បានស្រកទំងន់គួរឱ្យកត់សម្គាល់។

នៅក្នុងឃ្លីបនោះ ប្រជាជនក្រុងព្យុងយ៉ាង ត្រូវបានគេមើលនៅលើអេក្រង់ធំមួយនៅតាមផ្លូវ បង្ហាញពីការប្រគុំតន្រ្តីដែលចូលរួមដោយ លោក គីម និងមន្រ្តីគណបក្ស បន្ទាប់ពីកិច្ចប្រជុំពេញអង្គនៃគណបក្សពលករកូរ៉េ (ហៅកាត់ WPK)។ ប៉ុន្តែ ការចាក់ផ្សាយនេះ មិនបានផ្តល់ព័ត៌មានលម្អិតអំពីមូលហេតុអ្វីដែលនាំឱ្យលោកស្រកទម្ងន់នោះទេ។

នៅពេលដែល លោក គីម បានលេចមុខសារជាថ្មីនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅក្នុងខែមិថុនា បន្ទាប់ពីបានបាត់មុខជាសាធារណៈរយៈពេលជិតមួយខែ អ្នកវិភាគនៅគេហទំព័រ NK News ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល ដែលឃ្លាំមើលប្រទេសកូរ៉េខាងជើងបានកត់សម្គាល់ថា នាឡិការបស់លោកហាក់ដូចជាត្រូវបានគេរឹតបន្តឹងជាងមុន ដែលមើលទៅដូចជាកដៃរបស់លោកស្គមជាងមុន។ 

មូលហេតុដែលគេសង្ស័យនោះ ដោយសារតែការក្តោបក្តាប់អំណាចរបស់ លោក គីម នៅក្នុងប្រទេសកូរ៉េខាងជើង និងភាពមិនប្រាកដប្រជាចំពោះផែនការសម្រាប់អ្នកស្នងតំណែង - ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិភ្នាក់ងារចារកម្ម និងអ្នកឯកទេសតាមដានសុខភាពរបស់លោក បានបញ្ជាក់។

ការរំពឹងទុកកាលពីឆ្នាំមុនអំពីសុខភាពរបស់ លោក គីម បានផ្ទុះឡើងបន្ទាប់ពីលោកបានខកខានមិនបានមិនបានចូលរួមពិធីខួបកំណើតរបស់ស្ថាបនិករដ្ឋ លោក គីម អ៊ីលស៊ុង នៅថ្ងៃទី ១៥ ខែមេសា តែបានបង្ហាញខ្លួនជាសាធារណៈនៅដើម ខែឧសភា។

គួររំលឹកថា នៅឆ្នាំ ២០១៤ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា លោក គីម កំពុងមាន “អាការៈមិនស្រួល” បន្ទាប់ពីបានអូសបន្លាយអស់រយៈពេលយ៉ាងយូរពីភ្នែកសាធារណជន។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ