ខេត្តកំពង់ធំ ៖ កាលពីល្ងាចថ្ងៃ​ទី​៤  ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ​ ​​សង្ឃ ហ៊ុម ហឿ​ន ជាចៅអធិការស្តីទី យល់ព្រម​ទទួល​សារភាព​នូវ​កំហុសឆ្គង​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​ខុស​ធ​ម៌វិន័យ​ព្រះពុទ្ធ​សាសនា និង​សរសេរ​លិខិត​ស្ម័គ្រចិត្ត​លាចាក​សិក្ខាបទ​ខ្លួនឯង​ដោយ​គ្មាន​អ្នក​ណា​បង្ខិតបង្ខំទេ ។ ដែល​បាន​បង្ក​អំពើហិ​ង្សា​វាយតប់​ទៅ​លើ​នេន​ឈ្មោះ វិចិត្រ អាយុ​១៥​ឆ្នាំបណ្តាលអោយរងរបួសធ្ងន់ធ្ងររហូតសំរាកព្យាបាលនៅមន្ទីពេទ្យ ។

ដំណើរដើមហេតុ ៖កាលពី​វេលា​ម៉ោង​៥និង៤៥​នាទី​ល្ងាចថ្ងៃ​ទី​២ ​វិច្ឆិកា ស្ថិត​នៅ​ក្នុង​ព្រះ​វិហារ​មួយ​ក្នុង​វត្ត​ពណ្ណរាយ ឃុំ​ចើ​ង​ដើ​ង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ  ចៅអធិការ​ស្តីទី ឈ្មោះ ហ៊ុម ហឿ​ន ​​​​​ខឹងជាមួយ​​កូន​នេន​ឈ្មោះ វិចិត្រ អាយុ​១៥​ឆ្នាំ ​ខនខាន​ចូល​ព្រះ​វិហារ​សូត្រ​ធ​ម៌និង​ថ្វាយបង្គំ​ព្រះ​មួយ​ល្ងាច  ក៍ហៅមកហើយប្រើហឹង្សា ដាល់​ វាយដំទាត់ធាក់ បណ្តាលឱ្យ រងរបួសធ្ងន់ធ្ងរ​​ពេញ​រាង​កាយ​ ។ 

កូន​នេនជាជនរងគ្រោះ ឈ្មោះ វិចិត្រ អាយុ​១៥​ឆ្នាំបានរៀបរាប់ប្រាប់ថា៖ មុន​ដំបូង​ចៅអធិការវត្តស្តីទី បាន​ហៅ​លោក​នេន​ទៅ​សួរនាំរឿងខនខាន​មិនបានចូល​ព្រះ​វិហារ​សូត្រ​ធ​ម៌ ពេល​លោក​នេន​ទៅ​ដល់​ហើយ​អង្គុយ​លុតជង្គង់​នៅ​ពីមុខ​គ្រូ​ចៅអធិការ​ស្ដី​ទី​នោះ ហើយ​ក៏​លោក​សួរ​ពីរ​បី​ម៉ាត់ បន្ទាប់​មក​ក៏​វ៉ៃ​លោក​នេន​ដោយ​ប្រើ​កណ្ដាប់ដៃ​ដាល់​លើ​ផ្ទៃមុខ បណ្តាល​ឲ្យ​កូន​នេន​ដួល​ទៅ​លើ​ផ្ទៃ​ឥដ្ឋការ៉ូ​ព្រះ​វិហារ  ​យក​ជើង​ធាក់​កន្ត្រុំ​ក្បាល​លោក​នេន​តូច ហើយ​ក៏​យកដៃ​ចាប់​បោក​ក្បាល​លោក​នេន​ទៅ​លើ​ផ្ទៃ​ឥដ្ឋការ៉ូ និង​ចាប់ជើង​លោក​នេន​ព្យាយាម​លើក​បោក​លោក​នេន​ទៅ​នឹង​សសរ​ព្រះ​វិហារ ប៉ុន្តែ​លើក​មិន​រួច  ពេល​នោះ​ លោក​នេន​ក៏​រើ​បំរះ រួច​រត់​ចេញពី​ព្រះ​វិហារ ចំណែក​លោក​នេន​ផ្សេង​ៗ​ទៀត​ឃើញ​ដូច្នោះ ក៏​នាំ​គ្នា​រត់​ចែក​ជើង​ពេញ​ព្រះ​វិហារ   ។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​ ព្រះ​តេជគុណ គ្រឹ​ស្ត ប៊ុ​ន​ធឿ​ន ព្រ​មេគុណ​ស្រុក​បារាយណ៍​មាន​ស​ង្ស​ដិ​កា​ថា​ ​រឿង​រាវ​នេះ​មានការ​ពាក់ព័ន្ធ​ច្រើន​ណាស់ កន្លង​មក​នៅ​ក្នុង​វត្ត​ពណ្​ណរាយ មិន​ទាន់​មាន​គ្រូ​ចៅអធិការ​ត្រឹមត្រូវ​នោះ ហើយ​ពុទ្ធ​បរិ​ស័​ទ​ចំណុះ​ជើងវត្ត​មួយ​ចំនួន​ក៏​នាំ​គ្នា​ស្នើ​សុំ​ឲ្យ​លោក​ចៅអធិការ​ស្តីទី​ព្រះ​នាម ហ៊ុម ហឿ​ន ព្រះ​ជន្ម​ជាង​៣០​ឆ្នាំ​ខាងលើ មើល​ការ​ខុស​ត្រូវ​ក្នុង​វត្ត​មួយ​រយៈ​សិន ។

ចំណែក​នេន​រង​គ្រោះ​ដែល​ត្រូវ​លោក​វាយ​នោះ ក៏​មាន​អ្នកគាំទ្រ​ឲ្យ​លោក​ឡើង​ធ្វើ​ជា​ចៅ​អធិការ​វត្ត​ទាំង​វ័យក្មេង​ដែរ ដែល​ជា​ហេតុ​នាំ​ឲ្យ​មានកា​កាច់​កុង​គ្នា ដោយសារ​តែ​ខ្វះ​ធ​ម៌​ខន្តី​មិន​បាន​នោះ លោក​ក៏​ទៅ​បញ្ចេញ​កំហឹង​ដាក់​នេន​ខាងលើ ដើម្បី​ប្រមា​ន​អ្នក​នៅ​ពីក្រោយ​ខ្នង​លោក​នេន​នោះ ។ ហើយ​ខាង​ព្រះ​អង្គជា​មេគុណ​ស្រុក និង​អាជ្ញាធរ​ក៏​ធ្វើ​ដោះស្រាយ​ដោយ​សន្តិ​វិធី​រួចរាល់​អស់ ដោយ​ភាគី​ខាង​នេន​រង​គ្រោះ​និង​ក្រុម​គ្រួសារ​សុខចិត្ត​ទទួលយក​សំណង​ជម្ងឺ​ចិត្ត និង​ការ​ព្យាបាល ចំណែក​ផ្លូវច្បាប់​យ៉ាងណា​ទៀត​នោះ ស្រេច​តែ​លើ​ច្បាប់​ចុះ​៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ