នាយកដ្ឋានព័ត៌មានវិទ្យា៖ ការរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់ដល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសកល ក្នុងនោះរួមមានសេដ្ឋកិច្ចកម្ពុជា ផងដែរ។ ជាមួយនឹងស្ថានភាពនេះ បច្ចេកវិទ្យាឌីជីថលត្រូវបានមើលឃើញថាជាធាតុស្នូលផ្តល់នូវសក្តានុពលខ្ពស់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា ឱ្យមានវឌ្ឍនភាព ភាពសុខដមនីយកម្មបច្ចេកវិទ្យា តម្លាភាព និងការសម្របខ្លួនឲ្យទាន់និន្នាការបច្ចេកវិទ្យា ជាមួយបណ្តាប្រទេសក្នុងតំបន់ និងសកលលោកផងដែរ។ 

ហេតុនេះ រាជរដ្ឋាភិបាលកំពុងបន្តបង្កើតនូវយន្តការ និងយុទ្ធសាស្ត្រផ្សេងៗ ដើម្បីប្រែក្លាយកម្ពុជា ឲ្យក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំ និងជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០ ដោយប្រើប្រាស់បច្ចេកវិទ្យា ជាចលករស្នូលក្នុងការបង្កើតប្រព័ន្ធអេកូសេដ្ឋកិច្ច និងសង្គមឌីជីថល។ 

ជាលទ្ធផល កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានអនុម័តនូវ "ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥" ដែលជាចក្ខុវិស័យវែងឆ្ងាយ ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងការធ្វើបដិវត្តកម្មឌីជីថល នៅក្នុងសង្គម ទាំងរដ្ឋ ពលរដ្ឋ និងធុរជន ដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម។

សូមទាញយកឯកសារ "ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥" ទម្រង់អេឡិចត្រូនិក តាមរយៈតំណភ្ជាប់៖ https://tinyurl.com/ksk9vbsa ៕

#Digital #Economy #Society #Policy #ITDepartment #MoI

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ