តៃប៉ិ៖ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា យន្តហោះចិនចំនួន១០គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់មធ្យមនៃច្រកសមុទ្រតៃវ៉ាន់ ខណៈដែលទីក្រុងប៉េកាំងបន្តសកម្មភាពយោធារបស់ខ្លួននៅជិតកោះនេះ។ បើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី ០១ មេសា ២០២៣។
ក្រសួងបាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនស្តីពីសកម្មភាពយោធារបស់ចិន យន្តហោះចម្បាំងចិនចំនួន ០៩ គ្រឿង និងយន្តហោះគ្មានមនុស្សបើកយោធា០១គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់មធ្យមក្នុងរយៈពេល 24 ម៉ោង។
គួរបញ្ជាក់ផងដែរថា តៃវ៉ាន់ ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន ទោះបីជាមានការជំទាស់ពីកោះនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ៕