បរទេស៖ ក្រុមម្ចាស់ជើងឯក World Cup 2022 នឹងមានការប្រកួតមិត្តភាពចំនួនពីរនៅអាស៊ីក្នុងខែមិថុនា ដោយជួបអូស្រ្តាលី និងក្រោយមកបន្តមកជួបឥណ្ឌូនេស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន Sport Brief  នៅថ្ងៃទី២២ ឧសភា ឆ្នាំ២០២

ជំនួបនៅថ្ងៃទី១៥ ខែមិថុនា ក្នុងរដ្ឋធានីរបស់ប្រទេសចិន គឺជាការប្រកួតសងសឹកឡើងវិញ ក្រោយអាហ្សង់ទីន បានបំបាក់អូស្ត្រាលី នៅវគ្គ១៦ក្រុមចុងក្រោយរបស់នៃការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតាកន្លងទៅ។

ដោយឡែក ជំនួបរវាងឥណ្ឌូនេស៊ី និងអាហ្សង់ទីន នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនា នៅទីក្រុងហ្សកាតារបស់ឥណ្ឌូនេសុីផ្ទាល់តែម្តង ដែលជាផ្នែកមួយនៅយុទ្ធនាការ FIFA’s Day៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ