បរទេស៖ កីឡាករជនពិការផ្នែករទេះប៉ារ៉ាឡាំពិកកម្ពុជា វ៉ាន វ៉ុន បានឆ្លងផុតវគ្គជម្រុះ ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ប៉ារ៉ាឡាំពិកពិភពលោក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បន្ទាប់ពីទទួលបានចំណាត់លេខ២ ក្នុងសេរីទី១ ខណៈកីឡាករថៃចំណាត់ថ្នាក់លេខ១ ។

លទ្ធផលខាងលើនេះ មានន័យថាកីឡាករថៃ និងកីឡាករ វ៉ាន វ៉ុន របស់កម្ពុជា ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅ ម៉ោង១៥:៣០នាទី រសៀលនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ ។

ការប្រកួតវគ្គជម្រុះលើវិញ្ញាសាប្រណាំងរទេះ ចម្ងាយ១០០ម៉ែត្រ ចែកចេញជា៣ សេរី ដោយក្នុងមួយសេរីមានកីឡាករ ៦នាក់ មកពី៦ប្រទេស ។ ជ្រើសរើសយកលេខ១ និងលេខ២ ក្នុងសេរីនីមួយៗ ទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដណ្តើមមេដាយតែម្តង ។

សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រកួតកីឡាប៉ារ៉ាឡាំពិក នៅទីក្រុងតូក្យូ ប្រទេសេជប៉ុន ឆ្នាំ២០២០ កម្ពុជាបានបញ្ជូនអត្តពលិក១ និងប្រតិភូ១រូបចូលរួម គឺកីឡាករ វ៉ាន វ៉ុន និងលោក យី សុភក្រ្តា ប្រតិភូ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ