អន្តរជាតិ៖ របាយការណ៍របស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា មនុស្សប្រហែល២៥៨លាននាក់បានត្រូវការជំនួយស្បៀងអាហារជាបន្ទាន់ ដោយសារតែជម្លោះ, វិបត្តិសេដ្ឋកិច្ច និងគ្រោះមហន្តរាយអាកាសធាតុ ខណៈតួលេខនេះបានកើនឡើងលើស១៩៣លាននាក់កាលពីឆ្នាំ២០២១។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី០៥ ឧសភា ២០២៣។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរេស បាននិយាយយ៉ាងដូច្នេះថា មនុស្សជាងមួយភាគបួននៃមួយពាន់លាននាក់ឥឡូវនេះកំពុងប្រឈមមុខនឹងភាពអត់ឃ្លានធ្ងន់ធ្ងរ ហើយថា បញ្ហានេះគឺជាការបរាជ័យរបស់មនុស្សជាតិ ក្នុងការបញ្ចប់ភាពអត់ឃ្លាន និងធ្វើឱ្យសន្តិសុខស្បៀង ព្រមទាំងអាហារូបត្ថម្ភកាន់តែប្រសើរឡើងសម្រាប់ទាំងអស់គ្នា។
របាយការណ៍បានបង្ហាញថា ក្នុងឆ្នាំ២០២២ មនុស្សប្រមាណ២៥៨លាននាក់បានប្រឈមមុខនឹងអសន្តិសុខស្បៀងអាហារធ្ងន់ធ្ងរនៅក្នុងប្រទេសចំនួន ៥៨ ឬដែនដី ដែលកើនឡើងពី១៩៣លាននាក់ក្នុង៥៣ប្រទេសកាលពីឆ្នាំ២០២១៕