ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រំពឹងថានឹងអាចបន្តផ្តល់ជំនួយស្បៀងអាហារ ឱសថ និងទីជម្រកដល់ប្រជាពលរដ្ឋស៊ីរី ក្នុងរយៈពេល៦ខែទៀត
ប្រទេសស៊ីរី៖យោងតាមអ្នកការទូតបានឱ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្លឹងមើលទៅលើការបន្តជំនួយឆ្លងព្រំដែនដ៏សំខាន់ដល់មនុស្សរាប់លាននាក់នៅភាគពាយ័ព្យប្រទេសស៊ីរី រហូតដល់ខែមករា។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAlajazeeraនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។
ក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិកចំនួន១៥ ត្រូវបានគេរំពឹងថានឹងបោះឆ្នោតលើសេចក្តីព្រាងដំណោះស្រាយសម្រាប់ការបន្តរយៈពេល៦ខែ ដែលបានដាក់ចេញដោយអៀរឡង់ និងន័រវេស ។ប្រតិបត្តិការដើម្បីផ្តល់ស្បៀងអាហារ ឱសថ និងទីជម្រកដល់តំបន់គ្រប់គ្រងដោយក្រុមប្រឆាំងនៃប្រទេសស៊ីរីបានចាប់ផ្តើមក្នុងឆ្នាំ២០១៤ ប៉ុន្តែបានផុតកំណត់កាលពីថ្ងៃអាទិត្យថ្ងៃទី១០ ខែកក្កដាកន្លងទៅ។
សហរដ្ឋអាមេរិក បារាំង និងចក្រភពអង់គ្លេសបានប្រកែកថា ប្រាំមួយខែមិនយូរគ្រប់គ្រាន់សម្រាប់ក្រុមជំនួយដើម្បីរៀបចំផែនការ និងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ប៉ុន្តែសំណើសុំពន្យាររយៈពេលមួយឆ្នាំ ដែលត្រូវបានគាំទ្រដោយសមាជិកក្រុមប្រឹក្សាចំនួន១៣។
ដោយឡែករុស្ស៊ីវិញបានលើកឡើងថា ប្រតិបត្តិការជំនួយរបស់អង្គការសហប្រជាជាតិបានរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី ហើយថាជំនួយបន្ថែមទៀតគួរតែត្រូវបានផ្តល់ពីខាងក្នុងប្រទេស។ មុននេះ ខ្លួនបានដាក់ចេញសេចក្តីព្រាងច្បាប់សម្រាប់ការបន្តរយៈពេលប្រាំមួយខែ ដែលក្រុមប្រឹក្សាបានបដិសេធ៕SP