អង្គការស្បៀងអាហាររបស់អង្គការសហប្រជាជាតិ៖ កូរ៉េខាងជើងកំពុងប្រឈមនឹងកង្វះខាតស្បៀងអាហារធ្ងន់ធ្ងរ
អន្តរជាតិ៖ ការព្យាករណ៍របស់អង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បានព្យាករណ៍ថាប្រទេសកូរ៉េខាងជើងកំពុងប្រឈមមុខនឹងកង្វះខាតស្បៀងអាហារប្រហែល ៨៦០.០០០ តោននៅឆ្នាំនេះដោយព្រមានថាប្រទេសនេះ អាចជួបប្រទះនូវរយៈពេលខ្វះខាតស្បៀង ដ៏អាក្រក់នៅដើមខែក្រោយ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១។
ប្រទេសក្រីក្រមួយនេះដែលស្ថិតក្រោមការដាក់ទណ្ឌកម្មអន្តរជាតិជាច្រើនលើអាវុធនុយក្លេអ៊ែរនិងកម្មវិធីមីស៊ីលផ្លោងបានតស៊ូជាយូរមកហើយដើម្បីចិញ្ចឹមខ្លួនឯងដោយទទួលរងនូវកង្វះខាតស្បៀងអាហាររ៉ាំរ៉ៃ។
កាលពីឆ្នាំមុនជំងឺរាតត្បាតសកល ព្យុះ គ្រោះរាំងស្ងួត និងទឹកជំនន់ជាបន្តបន្ទាប់បានបន្ថែមសម្ពាធថែមទៀត លើសេដ្ឋកិច្ចដែលកំពុងបោះជំហាន ,ហើយក្រុងព្យុងយ៉ាង បានសារភាពកាលពីខែមុនថាខ្លួនកំពុងដោះស្រាយវិបត្តិស្បៀងអាហារបច្ចុប្បន្ន។
ប្រទេសកូរ៉េខាងជើងត្រូវបានគេព្យាករថានឹងផលិតគ្រាប់ធញ្ញជាតិជិតដល់កម្រិតមធ្យមដែលមានចំនួន ៥,៦ លានតោននៅឆ្នាំនេះ, នេះបើយោងតាមរបាយការណ៍របស់អង្គការ FAO។
របាយការណ៍នោះបានបន្ថែមទៀតថាគឺប្រហែល ១,១ លានតោនដែលខ្វះបរិមាណដែលត្រូវការដើម្បីចិញ្ចឹមប្រជាជនរបស់ខ្លួនហើយជាមួយនឹងការនាំចូលពាណិជ្ជកម្មដែលគ្រោងទុកជាផ្លូវការចំនួន ២០៥.០០០ តោននោះប្រទេសកូរ៉េខាងជើងនឹងប្រឈមមុខនឹងកង្វះស្បៀងអាហារប្រហែល ៨៦០.០០០ តោន។
គួរបញ្ជាក់ថា បើស្បៀងអាហារមិនត្រូវបានផ្គត់ផ្គង់គ្រប់គ្រាន់តាមរយៈការនាំចូលពាណិជ្ជកម្មនិង ឬជំនួយស្បៀងអាហារទេនោះប្រជាជនអាចជួបប្រទះនូវខ្វះខាតស្បៀងចាប់ពីខែសីហាដល់ខែតុលា។ RT