អន្តរជាតិ៖ ការធ្លាក់ព្រិលដ៏ខ្លាំងដែលបានកត់ត្រា ក្នុងរយៈពេល ២៤ម៉ោង ត្រូវបានគេសង្កេតឃើញនៅក្នុងខេត្ត Fukushima ភាគឦសានប្រទេសជប៉ុន និងខេត្ត Niigata នៅលើឆ្នេរសមុទ្រជប៉ុន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃទី ២១ ធ្នូ ២០២២៕
មន្ត្រីអាកាសធាតុកំពុងជំរុញឱ្យមានការប្រុងប្រយ័ត្នចំពោះផលប៉ះពាល់ដែលអាចកើតមាននៃព្រិល កកកុញ និងផ្លូវទឹកកក ចំពោះផ្នែកដឹកជញ្ជូនសាធារណៈ ក៏ដូចជាការដាច់ចរន្តអគ្គិសនី និងការធ្លាក់ព្រិល។
ទីភ្នាក់ងារឧតុនិយមនិយាយថា ព្រិលកំពុងបន្តធ្លាក់នៅតំបន់ Tohoku និង Hokuriku ព្រិលធ្លាក់នៅលើដីមានជម្រៅប្រហែល ២.៣ ម៉ែត្រនៅក្នុងភូមិ Ohkura ខេត្ត Yamagata និងជម្រៅជាង ១.៦ ម៉ែត្រនៅក្នុងទីក្រុង Uonuma នៃខេត្ត Niigata ។
យ៉ាងណាមិញ ទីប្រជុំជន Tadami ក្នុងទីខេត្ត Fukushima បានបំបែកឯតទគ្គកម្ម ១១០សង់ទីម៉ែត្រ នៃព្រិលធ្លាក់ក្នុងរយៈពេល ២៤ ម៉ោង។ ទីក្រុង Nagaoka នៃខេត្ត Niigata មានព្រិលធ្លាក់ ៨៣សង់ទីម៉ែត្រក្នុងរយៈពេល ២៤ម៉ោង ដែលជាកំណត់ត្រាប្រចាំខែសម្រាប់ខែធ្នូ៕