អាមេរិក៖ ព្យុះព្រិលដ៏អាក្រក់មួយ បណ្ដាលឱ្យមនុស្ស១៨នាក់បានស្លាប់ ហើយក្នុងនោះផ្ទះ និងហាងទំនិញរាប់សែនខ្នង គ្មានអគ្គិសនីប្រើប្រាស់ ដោយសារគ្រោះថ្នាក់ដែលមានជាប់ពាក់ព័ន្ធនឹងព្យុះ ព្រិល នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានAljazeera នៅថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០២២។

ព្យុះព្រិលឈ្មោះ «bomb cyclone» ក៏បានបង្ខំឱ្យមានការលុបចោលជើងហោះហើរជាង ៣,០០០ជើងផងដែរ កាលពីថ្ងៃសៅរចុងសប្ដាហ៍នេះ បន្ទាប់ពីជើងហោះហើរ ៥,៧០០ជើង ត្រូវបានលុបចោល។ 


គួរបញ្ជាក់ថា បើតាមគេហទំព័រ Poweroutage.us ផ្ទុះ និងហាងទំនិញយ៉ាងហោច ៣០០,០០០ខ្នង គ្មានអគ្គិសនីប្រើប្រាស់ គិតត្រឹមល្ងាចថ្ងៃសៅរ៍ហើយបើទោះជាតួលេខនេះមានការថយចុះបើធៀបទៅនឹងប៉ុន្មានថ្ងៃមុនក៏ដោយ ក៏ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីនៅតែបន្តស្នើឱ្យប្រជាជនសន្សំសំច្ចៃ ដោយកាត់បន្ថយការប្រើ អំពូលភ្លើងដែលមិនចាំបាច់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ