ម៉ានីល៖ កងទ័ពហ្វីលីពីន និងអាមេរិក ធ្វើសមយុទ្ធបាញ់គ្រាប់ពិត ផ្តោតលើការការពារទឹកដី ដោយព្រឹត្តិការណ៍នេះរៀបចំឡើង នៅលើទឹកដីហ្វីលីពីន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី ០១ មេសា ២០២៣។
កងទ័ពហ្វីលីពីនបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតជាមួយសមភាគីអាមេរិក នៅក្នុងជំរុំយោធាដ៏ធំបំផុតរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដែលជាផ្នែកមួយនៃសមយុទ្ធរវាងកងទ័ពនិងកងទ័ព ក្នុងគោលបំណងពង្រឹងសមត្ថភាពការពាររបស់ទីក្រុងម៉ានីលប្រឆាំងនឹងការគំរាមកំហែងពីខាងក្រៅ។
គួរបញ្ជាក់ផងដែរថា សមយុទ្ធនេះកើតឡើងបន្ទាប់ពីការសម្រេចចិត្តរបស់ប្រធានាធិបតីហ្វីលីពីន ហ្វឺឌីណាន ម៉ាកូស ជេអ័រ ( Ferdinand Marcos Jr) កាលពីខែកុម្ភៈ ដើម្បីពង្រីកការចូលប្រើរបស់សហរដ្ឋអាមេរិក ទៅកាន់មូលដ្ឋានយោធារបស់ប្រទេសរបស់លោក ដែលជាទង្វើមួយដែលធ្វើឱ្យចិនខឹងសម្បារ ចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា បានបង្កភាពតានតឹងនៅក្នុងតំបន់៕