អន្តរជាតិ៖ អាជ្ញាធរនៅទីក្រុងញូវយ៉ក តូរ៉ុនតូ និងអូតាវ៉ាកាលពីថ្ងៃអង្គារបានព្រមានអ្នកស្រុកអំពីហានិភ័យសុខភាពពីខ្យល់ដែលបំពុលដោយផ្សែងពីភ្លើងឆេះព្រៃនៅដើមរដូវក្តៅដែលមិនធ្លាប់មានពីមុនមកនៅភាគខាងកើតប្រទេសកាណាដា។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ មិថុនា ឆ្នាំ២០២៣។

ការចាប់ផ្ដើមរដូវក្ដៅបង្កឱ្យភ្លើងឆេះព្រៃនៅដើមឆ្នាំ គឺខ្លាំងខុសពីធម្មតា បានធ្វើឱ្យប្រទេសកាណាដាស្ថិតនៅលើឆ្នាំដ៏អាក្រក់បំផុតមិនធ្លាប់មាន ខណៈដែលអាកាសធាតុក្តៅ និងស្ងួតត្រូវបានព្យាករណ៍ថានឹងបន្តកើតមានជាច្រើនខែ។

មានភ្លើងឆេះនៅជិតគ្រប់ខេត្តនិងតំបន់ទាំង១០របស់ប្រទេសកាណាដា ដោយខេត្តកេបិចទទួលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារភ្លើងឆេះជាច្រើន។

យ៉ាងណាមិញនាយកដ្ឋានអភិរក្សបរិស្ថាននៃរដ្ឋញូវយ៉កបានចេញសេចក្តីណែនាំអំពីសុខភាពសម្រាប់ស្រុកនានា រួមមានទីក្រុង New York, Bronx, and Queens៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ