ញូវដែលី៖ អាជ្ញាធរឥណ្ឌាបានបិទរោងចក្រ និងការដ្ឋានសំណង់ ការដាក់កំហិតលើរថយន្តដែលដំណើរការដោយម៉ាស៊ូត និងបានដាក់ពង្រាយម៉ាស៊ីនបាញ់ទឹក និងកាំភ្លើងប្រឆាំងផ្សែងអ័ព្ទ ដើម្បីគ្រប់គ្រងអ័ព្ទ និងផ្សែងអ័ព្ទដែលគ្របដណ្តប់លើផ្ទៃមេឃនៃតំបន់រដ្ឋធានី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី០៤ វិច្ឆិកា ២០២២។
រដ្ឋាភិបាលទីក្រុងញូវដែលីបានបិទសាលាបឋមសិក្សា និងដាក់កម្រិតលើសកម្មភាពក្រៅផ្ទះសម្រាប់សិស្សវ័យចំណាស់ ដោយសារសន្ទស្សន៍គុណភាពខ្យល់លើសពី៤៧០ ដែលត្រូវបានចាត់ទុកថា “ធ្ងន់ធ្ងរ” និងច្រើនជាង ១០ ដងនៃកម្រិតសុវត្ថិភាពសកល នេះបើយោងតាមក្រុមប្រឹក្សាត្រួតពិនិត្យការបំពុលមជ្ឈិមគ្រប់គ្រងដោយរដ្ឋ។
យ៉ាងណាមិញ ផ្សែងអ័ព្ទត្រូវបានមើលឃើញគ្របដណ្តប់វិមាន និងអគារខ្ពស់ៗនៅក្នុង និងជុំវិញទីក្រុងញូវដែលី។ រដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់ឥណ្ឌា Bhupender Yadav បានស្តីបន្ទោសរដ្ឋ Punjab ដែលគ្រប់គ្រងដោយគណបក្សប្រឆាំង Aam Admi ចំពោះការបរាជ័យរបស់ខ្លួនក្នុងការបញ្ឈប់ការដុតសំណល់ដំណាំ ដែលជាអ្នករួមចំណែកដ៏សំខាន់ដល់ការបំពុលនៅដើមរដូវសាបព្រួសស្រូវសាលី រដូវរងា៕