ញូវដែលី៖ កុមារនៅក្នុងរដ្ឋធានី ញូវដែលី នៃប្រទេសឥណ្ឌា កំពុងរងគ្រោះខ្លាំងបំផុត ដោយសារតែផ្សែងអ័ព្ទ ប្រៀបបីដូចជា«ការស្រូបថ្នាំពុល ពេលដកដង្ហើម» ដោយគេដឹងថា ញូវដែលី គឺជាទីក្រុងដែលមានការបំពុលខ្លាំងបំផុតមួយ នៅលើភពផែនដី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ០៩ វិច្ឆិកា ២០២៣។

ទីក្រុងញូវដែលី តែងតែជាប់ចំណាត់ថ្នាក់ជាប្រចាំ ក្នុងចំណោមទីក្រុងធំៗ ដែលមានការបំពុលខ្លាំងបំផុត នៅលើភពផែនដី ជាមួយនឹងការបំភាយឧស្ម័ន ពីរោងចក្រ និងយានជំនិះ ដែលកាន់តែធ្ងន់ធ្ងរឡើង ព្រមជាមួយនឹងផ្សែងអ័ព្ទ បង្កឡើងពីភ្លើងឆេះសំណល់កសិកម្ម ជាដើម ។

សម្រាប់ទីក្រុង ញូវដែលី នាថ្ងៃព្រហស្បតិ៍ទី៩ ខែវិច្ឆិកានេះ កម្រិតនៃភាគល្អិត PM2.5 ដែលជាកម្រិតតូចបំផុត និងគ្រោះថ្នាក់បំផុតដែលអាចចូលទៅក្នុងចរន្តឈាម បានឡើងដល់ ៣៩០ មីក្រូក្រាម ក្នុងមួយម៉ែត្រគូប ច្រើនជាង២៥ ដងនៃកម្រិតអតិបរមាប្រចាំថ្ងៃ ដែលណែនាំដោយអង្គការសុខភាពពិភពលោក នេះបើយោងតាមក្រុមហ៊ុនត្រួតពិនិត្យ IQAir ។ កាលពីឆ្នាំ២០១៩ ឥណ្ឌាមានមនុស្សស្លាប់មុនអាយុ ដោយសារតែការបំពុលខ្យល់ ចំនួន១.៦៧លាននាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ