(ថៃ)៖ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃពុធ ទី១០ ខែកម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ថា ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 សរុបចំនួន ១៥៧ករណីទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេស កើនដល់ ២៣,៩០៣ករណី។ 

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលថៃ ករណីថ្មីៗខាងលើ រួមមាន ១៤៤ករណី ដែលជាករណីឆ្លងក្នុងសហគមន៍។ ចំណែក ១៣ករណីផ្សេងទៀតគឺ ជាករណីនាំចូល។

គួរបញ្ជាក់ផងដែរថា គិតមកទល់បច្ចុប្បន្ន ថៃបានរកឃើញករណីឆ្លង COVID-19 សរុបនៅក្នុងប្រទេស ចំនួន ២៣,៩០៣នាក់ ក្នុងនោះ ២១,៣២៩នាក់ ជាករណីឆ្លងក្នុងស្រុក ខណៈ ២,៥៧៤នាក់ ជាករណីនាំចូល។ ដោយឡែក ចំនួនអ្នកស្លាប់ មានចំនួនសរុប ៨០នាក់ និងជាសះស្បើយ ៤,៩០៩នាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ