ប៉េកាំង៖ យោធាចិន បានប្រកាសចាប់ផ្តើមសមយុទ្ធរយៈពេល ៣ ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់ ខណការចាប់ផ្ដើមនេះ កើតឡើងមួយថ្ងៃ បន្ទាប់ពីមេដឹកនាំលោកស្រី Tsai Ing-wen ត្រឡប់មកពីសហរដ្ឋអាមេរិក ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CCTV នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។

កងទ័ពរំដោះប្រជាជនចិន (PLA) បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធដែលមានឈ្មោះថា United Sharp Sword គឺជា ការព្រមានដ៏ធ្ងន់ធ្ងរដល់កងកម្លាំងផ្តាច់ខ្លួនឯករាជ្យរបស់តៃវ៉ាន់ និងការឃុបឃិត និងការបង្កហេតុរបស់កងកម្លាំងខាងក្រៅ។

ទន្ទឹមនោះ នៅថ្ងៃទីមួយនៃសមយុទ្ធ កងកម្លាំងចិន បានហាត់សមឡើងវិញអំពីការឡោមព័ទ្ធកោះតៃវ៉ាន់ ដោយដណ្តើមបានការគ្រប់គ្រងសមុទ្រ ផ្លូវអាកាស និងទំនាក់ទំនង ដោយបន្ថែមថា ស្ថានការណ៍គាបសង្កត់មួយត្រូវបានបង្កើតឡើង ដែលកោះនេះត្រូវបានហ៊ុព័ទ្ធពីគ្រប់ទិសទី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ