អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United បានឡើងទៅកាន់កំពូលតារាង Premier League បន្ទាប់ពីបានយកឈ្នះ Burnley ដោយលទ្ធផល ១-០ នៅក្នុងការប្រកួតថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។

ក្រុមបិសាចក្រហមមានភាគរយច្រើនជាងក្នុងការគ្រប់គ្រងបាល់ ខណៈ Burnley មិនមានឱកាសស៊ុតចំគោលដៅសូម្បីម្ដង។ ខ្សែបម្រើ Paul Pogba បានរកគ្រាប់បាល់ជ័យជម្នះ តែមួយគ្រាប់គត់នៅក្នុងការប្រកួត ដោយសារស៊ុត volley បានយ៉ាងល្អ ពីការបញ្ជូនដោយខ្សែប្រយុទ្ធ Marcus Rashford នៅនាទី៧១។

ទោះយ៉ាងណាក្ដី Burnley ទទួលបានឱកាសល្អ៣លើក ប៉ុន្ដែមិនអាចរកគ្រាប់បាល់បាន ខណៈ Man United បានធានា៣ពិន្ទុ ហើយឡើងទៅកំពូលតារាង នៅក្នុងជុំទី១៧។

គួរបញ្ជាក់ផងដែរថា នេះជាលើកទី១ដែល Man United បានឡើងមកកាន់កំពូលតារាង Premier League ចាប់តាំងពីខែធ្នូ ឆ្នាំ២០១២ ពោលគឺរដូវកាលចុងក្រោយដែលលោក Sir Alex Ferguson ដឹកនាំ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ