បាងកក៖ អាជ្ញាធរសុខាភិបាលថៃបានប្រកាស នៅព្រឹកថ្ងៃពុធ ទី២៨ កក្កដា ២០២១ នេះថា មានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងប្រទេសចំនួន១៣៣នាក់បន្ថែមទៀត ខណៈឆ្លងថ្មីមាន ១៦,៥៣៣នាក់ទៀត។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន Bamgkok Post នៅព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២១។
មជ្ឈមណ្ឌលគ្រប់គ្រង់ស្ថានភាពកូវីដ១៩បានឲ្យដឹងថា ក្នុងចំណោមឆ្លងថ្មីៗ ១៦,៥៣៣ករណី នេះ មានចំនួន ១៦,៣៣១ករណី ឆ្លងប្រជាជនជាទូទៅ និង២០២នាក់ ឆ្លងក្នុងពន្ធនាគារផងដែរ ។
ចាប់តាំងពីថ្ងៃទី ០១ ខែមេសានៅពេលរលកទី ៣ នៃ Covid-19 បានចាប់ផ្តើមមានអ្នកជំងឺឆ្លង ៥១៤,៤៩៨ករណី នឹងជាសះស្បើយសរុប៣៣៣,២៦៨នាក់។
គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៥៤៣,៣៦១ករណី ខណៈអ្នកជាសះស្បើយ ៣៦០,៦៩៤នាក់ និងមានអ្នកស្លាប់សរុប ៤,៣៩៧នាក់។RT