អន្តរជាតិ៖ អង់គ្លេស អ៊ីតាលី និងជប៉ុនកំពុងចូលរួមកម្លាំងគ្នាដើម្បីបង្កើតយន្តហោះចម្បាំងជំនាន់ក្រោយ ចំពេលមានការព្រួយបារម្ភអំពីសន្តិសុខកាន់តែខ្លាំងឡើងនៅក្នុងទ្វីបអឺរ៉ុប និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី១០ ធ្នូ ២០២២។

មេដឹកនាំនៃប្រទេសទាំងបីបានប្រកាសពីគំនិតផ្តួចផ្តើមដែលដាក់ឈ្មោះថា Global Combat Air Program (GCAP) គឺកសាងទំនាក់ទំនងការពារជាតិដ៏យូរអង្វែងរបស់យើង” តាមរយៈកម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បាំង ដែលនឹង “បង្កើនល្បឿនសមត្ថភាពយោធាកម្រិតខ្ពស់របស់យើង និងអត្ថប្រយោជន៍បច្ចេកវិទ្យា” ក៏ដូចជាពង្រឹងបន្ថែមទៀតនូវ ខ្សែសង្វាក់ផ្គត់ផ្គង់របស់យើង និង មូលដ្ឋានឧស្សាហកម្មការពារជាតិ។

យោងតាមក្រសួងការពារជាតិជប៉ុន បានឱ្យដឹងថា ក្រុមហ៊ុន Mitsubishi Heavy Industries Ltd. របស់ប្រទេសជប៉ុន ក្រុមហ៊ុន BAE Systems plc របស់ចក្រភពអង់គ្លេស និងក្រុមហ៊ុន Leonardo S.p.A. របស់ប្រទេសអ៊ីតាលី នឹងក្លាយជាក្រុមហ៊ុន ដែលទទួលខុសត្រូវចម្បងសម្រាប់ការអភិវឌ្ឍន៍។

ក្នុងនាមជាមេដឹកនាំនៃប្រទេសជប៉ុន អ៊ីតាលី និងចក្រភពអង់គ្លេស ពួកយើងប្តេជ្ញារក្សានូវសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ សេរី និងបើកចំហ ដែលមានសារៈសំខាន់ជាងពេលណាទាំងអស់ នៅពេលដែលគោលការណ៍ទាំងនេះត្រូវបានប្រកួតប្រជែង ហើយការគំរាមកំហែង និងការឈ្លានពានកំពុងកើនឡើង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ